លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញប្រគល់-ទទួលសៀវភៅចំនួន ៧៥ក្បាល ជូនបណ្ណាល័យព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសៀវភៅចំនួន៧៥ក្បាល របស់គណៈកម្មការទី៥ព្រឹទ្ធសភា ជូនដល់បណ្ណាល័យព្រឹទ្ធសភា សម្រាប់ប្រើប្រាប់តាមតម្រូវការ និងសាធារណៈជនសិក្សាស្រាវជ្រាវ នៅបណ្ណាល័យព្រឹទ្ធសភា៕
ប្រភព៖នាយកដ្ឋានព័ត៌មាន